សេចក្តីប្រកាសរបស់ក្រសួងនាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញតួលេខអ្នកឆ្លងកូវីដ១៩ សរុប ចំនួន ៧២៩ នាក់ ដែលជាទិន្នន័យរកឃើញក្នុងថ្ងៃទី ០២ មិថុនា ឆ្នាំ២០២១។ ក្នុងនោះដែរ អ្នកជាសះស្បើយមានចំនួន ៧២១ នាក់។

គួរបញ្ជាក់ថា គ្រាន់តែចូលថ្ងៃដំបូង នៃដើមខែមិថុនា ២០២១ នេះ ចំនួន អ្នកឆ្លងស្ថិតនៅកម្រិត ៦០០ទៅ ៧០០ នាក់ ដែលក្នុងនោះចំនួនអ្នកឆ្លងនៅភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន បានរកឃើញចំនួនអ្នកឆ្លងមានការកើនឡើងយ៉ាងច្រើនផងដែរ។ យ៉ាងណាមិញ បើទោះបីជា ថ្ងៃនេះតួលេខឆ្លងមានការថយចុះ នៅភ្នំពេញក៏ដោយ ប៉ុន្តែគួរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងការពារ និងអនុវត្តឲ្យបាននូវវិធានការការពារសុខភាព ៣ការពារ និង ៣កុំ ៕