ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើង​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា ភ្នំពេញ​នឹង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩​នៅ​ថ្ងៃ​ទី៨ ខែ​កក្កដា។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ឯកឧត្ដម​ក្នុង​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ក្រសួង​ការងារ ក្រសួង​សុខាភិបាល និង​រដ្ឋបាល​ខណ្ឌ​ទាំង ១៤។

ឯកឧត្ដម​បាន​ឲ្យ​ដឹង​ថា ចំណោម​ខណ្ឌ​ទាំង ១៤ នៅ​រាជធានី​ភ្នំពេញ មាន​ខណ្ឌ​ចំនួន ១១ហើយ ដែល​កំពុង​ធ្វើ​ការ​ចាក់​វ៉ាក់សាំង ខណៈ​ខណ្ឌ​ខ្លះ​បាន​ចាក់​រួច​រាល់​ហើយ។

បើ​យោង​តាម​ផែនការ​មេ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ រាជធានី​ភ្នំពេញ​មាន​ប្រជាជន​ដែល​មាន​អាយុ​លើស​ពី ១៨ឆ្នាំ​មាន​សរុប ១លាន ៦សែន​នាក់៕