រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់តំបន់មួយចំនួនជាតំបន់ក្រហម គឺស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ហើយតំបន់លឿងទុំ គឺភូមិសាស្ត្រឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគម និងតំបន់លឿង គឺនៅឃុំកំពង់ក្ដី ស្រុកជីក្រែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ សេចក្តីសម្រេចនេះបានកំណត់រយៈពេលចំនួន២សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី០៩ ខែមិថុនា រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ អាជ្ញាធរបានកំណត់ពីការហាមឃាត់ និងករណីលើកលែង ព្រមទាំងការផ្តន្ទាទោសដាក់ពន្ធនាគារ ឬការពិន័យជាប្រាក់ ចំពោះបុគ្គលដែលល្មើសមិនអនុវត្ត