តាមប្រភពព័ត៌មានពីឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា មានករណី​ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងរោងចក្រកាត់ដេរ ហ្គ្រេន​ ធ្វីន អតីតរោងចក្ររោងចក្រកាត់ដេរ QMI នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្នុងការធ្វើតេស្ត​ លើកម្មករកាត់ដេរជាង ៤០០០នាក់ កាលពីថ្ងៃទី៤-៦ ខែមិថុនា ឆ្នាំ២០២១ នៅរោងចក្រកាត់ដេរ QMI រកឃើញអ្នកឆ្លងកូវីដ​ ២៩៦នាក់។

នៅ​ថ្ងៃទី៩ ខែមិថុនានេះដដែលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច​ កំណត់​ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិ​ត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ ។ ការបិទខ្ទប់នៅតំបន់លឿងទុំ ដែលទើបកំណត់ថ្មីនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១។

ដោយឡែក នៅតំបន់​ជុំវិញរោងចក្រកាត់ដេរ​ QMI ដែលស្ថិតនៅតំបន់មុខវិទ្យាល័យ​ជម្ពូវ័ន តាមផ្លូវជាតិលេខ៤ ជិតរង្វង់មូលចោមចៅ បានធ្វើឡើងដាក់របាំង​បិទខ្ទប់​ ចាប់តាំងពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១​៕