កូវីដ១៩ ជំងឺដ៏កាចសាហាវ ឆ្លងមិនរើសមុខ បានធ្វើឲ្យពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់ធ្លាក់ខ្លួនជាទាសករជំងឺមួយនេះ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានឆក់យកជីវិតមនុស្សរាប់រយនាក់ បន្ទាប់ពីឆ្លងជំងឺមួយនេះ។ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល មនុស្សចំនួន ៣០០នាក់ហើយ ដែលស្លាប់ដោយសារជំងឺនេះគិតត្រឹមថ្ងៃទី ១០ មិថុនា ឆ្នាំ ២០២១ នេះ បន្ទាប់ពីមនុស្ស ១១ នាក់ទៀតបានស្លាប់បាត់បង់ជីវិតនៅថ្ងៃនេះ។ ។

សូមបញ្ជាក់ថា នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងថ្មីនៅក្នុងប្រទេសកម្ពុជា ដែលមានមនុស្ស ៤២៦ នាក់បានឆ្លងជំងឺកូវីដ១៩ និង មានចំនួនអ្នកជាសះស្បើយចំនួន ៧៦០ បន្ថែមទៀត ៕