គិតត្រឹមរយៈពេល៣ថ្ងៃមកនេះ តួលេខដែលកម្ពុជាបានបាត់បង់ធនធានដោយសារមេរោគដ៏កាចសាហាវកូវីដ១៩ មានការកើនឡើងជាងបន្តបន្ទាប់ ហើយអ្វីដែលគួរឲ្យកត់សំគាល់នោះពោលគឺ៣ថ្ងៃជាប់ៗគ្នានេះអ្នកស្លាប់មានចំនួន ១១នាក់ដូចគ្នាហើយនេះជាតួលេខដ៏គួរឲ្យបារម្ភបំផុតមួយសម្រាប់កម្ពុជាយើងផងដែរ។

ចាប់តាំងពីផ្ទុះកើតឡើងនៃព្រឹត្តការណ៍សហគមន៍២០កុម្ភៈ តាំងពីពេលនោះមក ដែនដីកម្ពុជាដែលធ្លាប់តែមានត្រឹមអ្នកឆ្លង ហើយមិនមានអ្នកស្លាប់មួយនេះ ពេលនេះបានប្រែក្លាយទៅជាទទួលរងនូវសោកនាដកម្ម សេចក្ដីសោកស្ដាយ ដោយមានអ្នកស្លាប់ដោយសារមេរោគចង្រៃកូវីដ-១៩ជាបន្តបន្ទាប់ស្ទើរមិនលោះថ្ងៃ សរុបគឺកម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ១៩កើនដល់ ៣១១នាក់ហើយនូវទូទាំងប្រទេស៕