នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានបន្តប្រកាសចំនួន អ្នកឆ្លងកូវីដ១៩ នៅកម្ពុជា ដែលតួលេខសរុប គឺ ៥៤២ នាក់។ ក្នុងនោះ ចំនួនអ្នកជាស្បើយមានចំនួន ១១០៩ នាក់បន្ថែមទៀត។ នេះជាទិន្នទទួលបានសម្រាប់ថ្ងៃទី ១៣ មិថុនា ឆ្នាំ ២០២១ ។

គួរបញ្ជាក់ដែរថា ចំនួនអ្នកឆ្លងនៅកម្ពុជានៅតែបន្តមាន ខណៈអ្នកឆ្លងក្នុង១ថ្ងៃៗ រាប់រយនាក់ ចំនួនដែលរកឃើញទាំងក្នុងខេត្ត និងរាជធានី។ ជាការដែលគួរឲ្យបារម្ភបំផុតនោះគឺ តួលេខឆ្លងនៅតែខ្ពស់ ចំនួនអ្នកឆ្លងនៅបន្តកើតមាន ខណៈអ្នកជំងឺច្រើននាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ យ៉ាងណាក៏ដោយ យើងនៅតែអាចការពារបានពីជំងឺដ៏កាចសាហាវនេះ តាមរយៈការពារ និងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៕