ឥណ្ឌូនេស៊ី​មួយ​កំពុង​នាំយក​វ៉ាក់សាំង​កូវី​ដ​១៩​ទៅកាន់​ប្រជាជន​របស់​ខ្លួន​ជាមួយ​កង​រថយន្ដក្រុង​វ៉ាក់សាំង​ខណៈ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​​យ៉ាងខ្លាំង។

ទីក្រុង​មួយឈ្មោះ ប៉េ​កាន់​បា​រូ​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​បាន​បង្កើន​ចំនួន​ឡានក្រុង​ទ្វេដង​នៅក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​រហូត​ដល់​ចំនួន ១០ គ្រឿង​​។ រថយន្តក្រុង​ទាំងនេះ​ប្រើប្រាស់​វ៉ាក់សាំង Sinovac របស់​ចិន​ចំនួន ១២០០០ ដូស ហើយ​កំពុង​ចាក់​ឱ្យ​ប្រជាជន​បាន ១០០០ នាក់​ក្នុង​មួយថ្ងៃ​។

ឥណ្ឌូនេស៊ីកំពុង​ត្រៀម​ខ្លួន​សម្រាប់​ការកើនឡើង​ករណី​ឆ្លង​វីរុស​កូវីដ បន្ទាប់ពី​​ខែ​មុន​​ដែល​មាន​មនុស្ស​រាប់លាន​នាក់​ធ្វើ​ដំណើរ​ទៅលេង​គ្រួសារ​និង​មិត្តភក្តិ​ ក្នុងពិធីបុណ្យសាសនារបស់គេ។​ ​ឥណ្ឌូណេស៊ី ជា​ប្រជុំ​កោះ​ដ៏​ធំ​ល្វឹងល្វើយ​ដែល​មាន​ប្រជាជន​ចំនួន ២៧០ លាន​នាក់៕