រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន៤៥ខ្នងផ្ទះ នៅក្នុងភូមិចំនួន១១ភូមិ ស្ថិតក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋឆ្លងជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១។

តាមការកំណត់របស់រដ្ឋបាលស្រុកស្រីសន្ធរ សម្រេចបិទខ្ទប់ខ្នងផ្ទះប្រជាពលរដ្ឋ រយៈពេល១៤ថ្ងៃ ដោយមូលហេតុ មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគន៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។ ក្នុងស្ថានភាពនៃការបិទខ្ទប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ត្រូវអនុវត្តវិធានការមួយចំនួនតាមសេចក្ដីប្រកាសខាងក្រោមនេះ៖