នាព្រឹកថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហាញប្រាប់ថា តួលេខល្អ ៣ ថ្ងៃជាប់គ្នា ​នៅរាជធានីភ្នំពេញ។ យ៉ាងណាមិញ សូមកុំធ្វេសប្រហែសឲ្យសោះ ពុំនោះទេ នឹងប្រែក្លាយជាតំបន់លឿងទុំ ឬតំបន់ក្រហមវិញហើយ។ សូមបងប្អូន បន្តអនុវត្តវិធានការការពារ ឲ្យបានខ្ពស់ដើម្បីសុវត្ថិភាពទាំងអស់គ្នា ដោយការពាក់ម៉ាស់ រក្សាគំលាត រាល់ពេលចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់ ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២១ នេះ ផ្សាររដ្ឋទូទាំងរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យដំណើរគ្រប់អាជីវកម្មជាប្រក្រតីវិញហើយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីីមានការបិទខ្ទប់កន្លងមកនេះ ៕