Robin Gosens ជា​កីឡាករ​ដ៏​សំខាន់​ជួយ​អាល្លឺម៉ង់​យក​ឈ្នះ​ព័រទុយហ្គាល់ ៤-២ នៅ​ទីក្រុង​ Munich កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

បន្ទាប់​ពី​ការ​ប្រកួត​នេះ​ ខ្សែ​ការពារ​ឆ្វេង​របស់​ក្លឹប Atalanta បាន​ទម្លាយ​រឿង​​ដែល​ខ្លួន​បាន​ទៅ​សុំ​ដូរ​អាវ​ជាមួយ Cristiano Ronaldo ក្នុង​ជំនួប​ជាមួយ Juventus នៅ​ Serie A កាល​ពី​រដូវ​កាល​មុន។

ក្នុង​សន្និសីទកាសែត Gosens បាន​និយាយ​ថា៖ “ក្រោយ​លេង​ចប់​ជាមួយ Juventus ខ្ញុំ​​ចង់​បំពេញ​ក្ដី​ស្រមៃ​​ដោយ​ចង់​​ទទួល​បាន​អាវរបស់ Ronaldo។ ខ្ញុំ​បាន​ដើរ​ទៅ​ជិត​គាត់ ដោយ​មិន​ទៅ​អបអរ​ជាមួយ​អ្នក​គាំទ្រ​ទេ។ ខ្ញុំ​បាន​សួរ​​ថា Cristiano ពួក​យើង​អាច​ដូរ​អាវ​គ្នា​ទេ? ពេល​នោះ​សូម្បី​តែ​មុខ​គេ​មិន​មើល​ខ្ញុំ​ផង និង​និយយា​ថា ទេ"។

Gosens ពន្យល់​ពី​អារម្មណ៍​របស់​ខ្លួន​ពេល​នោះថា ពិត​ជា​ខ្មាស់​គេ​ខ្លាំង​ណាស់​។ រឿងរ៉ាវ​នេះ​​​បាន​បែក​ធ្លាយ​ពេញ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់ Atalanta។ ប៉ុន្តែ​ក្រោយ​ជំនួប​រវាង​អាល្លឺម៉ង​ជាមួយ​ព័រទុហ្គាល់​ Gosens និយាយ​ថា៖ “លើក​នេះ​ ខ្ញុំ​មិន​បាន​ទៅ​សុំ​ដូរ​អាវ​ជាមួយ Ronaldo ទៀត​ទេ”៕