សោកនាថកម្ម នៃការបាត់បង់ប្រជាជនកម្ពុជាហាក់កើនឡើងកាន់តែច្រើនជាបន្តបន្ទាប់ ខណៈនៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបានប្រកាសថាមានអ្នកជំងឺ ១៨នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ។ ការស្លាប់របស់ពលរដ្ឋខ្មែរ ១៨នាក់នៅថ្ងៃនេះ ធ្វើឲ្យអ្នកស្លាប់សរុបដោយកូវីដ-១៩ ចំនួន៤៥៩នាក់ ។

ចំនួនអ្នកស្លាប់១៨នាក់ក្នុងថ្ងៃទី២២ មិថុនា ២០២១នេះ ជាតួលេខខ្ពស់បំផុតមិនធ្លាប់កើតមានសម្រាប់កម្ពុជាដែលនេះជាការបាត់បង់ដ៏ធំ និងសោកស្ដាយបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរ បន្តអនុវត្តន៍វិធានរបស់រដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ៣កុំ ៣ការពារឲ្យបានជាប់ជានិច្ច និងកុំធ្វេសប្រហេសឲ្យសោះ ព្រោះថាស្ថានភាពកូវីដ១៩នៅកម្ពុជាពុំទាន់មានសញ្ញាសុវត្តិភាពនៅឡើយ ពោលគឺត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា។ ជាក់ស្ដែងនៅតាមបណ្ដាខេត្ត គឺកំពុងស្ថិតក្នុងស្ថានភាពឆ្លងរាលដាលខ្លាំង ដូច្នេះហើយសូមយកចិត្តទុកដាក់បន្ថែម ដើម្បីកុំឲ្យឆ្លងមេរោគដ៏កាចសាហាវនេះព្រោះថា វាបានឆក់យកអាយុជីវិតពលរដ្ឋកម្ពុជាយើងជារៀងរាល់ថ្ងៃ និងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការនិងឃាត់ផ្តាច់ការឆ្លងរាលជំងឺវឹង-១៩ ចូលក្នុងសហគមន៍និងក្រុមគ្រួសារ៕