ស្ថានភាពជំងឺកូវីដ១៩ បានកំពុងចរាចរក្នុងប្រទេសកម្ពុជា ក្នុងចំនួន គួរឲ្យបារម្ភ។ តួយ៉ាង យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២១ ពីចំនួនអ្នកឆ្លងកូវីដ១៩ ទូទាំងរាជធានៅខេត្តក្រុង សរុបមានចំនួន ៦៧៨ នាក់។ តួលេខដែលទទួលបាននៅថ្ងៃទី ២១ មិថុនា ២០២១។

ក្នុងនោះដែរ ចំនួនអ្នកជំងឺដែលបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញមានចំនួន​សរុប ៧៦៣ នាក់។

គួរឲ្យដឹងដែរថា កម្ពុជានៅតែបន្តរកឃើញចំនួនអ្នកឆ្លងកូវីដ១៩។ តួយ៉ាង ដូចជាម្សិលមិញតួលេខឆ្លងជាង ៧០០ នាក់ ខណៈអ្នកឆ្លងថ្ងៃនេះ ចុះមកត្រឹម ៦៧៨ នាក់ ។ នេះតួលេខដែលបង្ហាញជាប់ៗគ្នា ក្នុងរយៈពេល កន្លះខែ មកនេះ ចំនួនអ្នកឆ្លង គឺនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដែលតម្រូវឲ្យពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់​ និងចូលរួមការពារដើម្បីការពារការឆ្លងមានការរាតត្បាតបន្តក្នុងទ្រង់ទ្រាយធំផងដែរ ៕