យោងតាមផេកផ្លូវការរបស់អនុកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ នេះថា ខេត្តព្រះសីហនុ លោតសញ្ញាក្រហម ដល់ទៅ ៣ ។ នេះជាសញ្ញា ដែលបង្ហាញពីការពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងចំនួនមួយដ៏ច្រើន។

គួរបញ្ជាក់ដែរថា ក្នុងខេត្តព្រះសីហនុ មួយរយៈក្រោយនេះនៅតែបន្តរកឃើញអ្នកឆ្លង រហូតមកដល់ព្រឹកថ្ងៃទី ២២ មិថុនា ផេកផ្លូវការរបស់អនុកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានបង្ហោះ បង្ហាញពណ៌ក្រហមសញ្ញា ដែលជាចំនួនឆ្លងដ៏ច្រើននៅក្នុងខេត្តផងដែរ។ ប៉ុន្តែយ៉ាងណា ចំពោះលទ្ធផលឆ្លងផ្លូវការពីក្រសួងសុខាភិបាល នៅមិនទាន់បង្ហាញនោះទេ