នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសផ្សាយពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ - ២៧ ខែកក្កដា ឆ្នាំ២០២១។ ដែលនៅសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល ដូចខាងក្រោម ៖

 • ពីថ្ងៃទី ២១-២២ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង , ប្រព័ន្ធសម្ពាធទាបន្ទាប់និងព្យុះលើក ទី៧ សេមប៉ាកា (CEMPAKA)

 • ពីថ្ងៃទី ២៣-២៧ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង , ជ្រលងសម្ពាធទាបពីប្រទេស ចិន និងប្រព័ន្ធសម្ពាធទាប ។

  ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

  ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC

  • សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ C - នឹងអាចមានភ្លៀងមធ្យមទៅបង្គួរ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។ លើកលែងតែបណ្តាខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀងធ្លាក់តិចទៅមធ្យមលាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។

  ២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC

  • សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ ºC - អាចមានភ្លៀងពីកម្រិតបង្ហូរទៅច្រើន ផ្គរ រន្ទះតិចតួច លាយឡំនិងខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំងពិសេស នៅតាមតំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងបណ្តាខេត្តដែលស្ថិតនៅតាមដងទន្លេមេគង្គ។

  ៣-តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៥-២៨ ºC - អាចមានភ្លៀងពីកម្រិតបង្ហូរទៅច្រើន ផ្គរ រន្ទះបង្គួរ លាយឡំនិងខ្យល់កន្ត្រាក់ក្នុងលឿនខ្លាំង និង រលកសមុទ្រមានកម្ពស់ខ្ពស់ ។ ទន្ទឹមនោះលទ្ធភាពនៃជំនន់ទឹកភ្លៀង (Flash Flood) ក៏មានភាគរយខ្ពស់ផងដែរ ៕