ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨២៥នាក់បន្ថែមទៀត នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះ រកឃើញ ៖

  • អ្នកឆ្លងក្នុងសហគមន៍៤០៤នាក់

  • អ្នកដំណើរពីបរទេស៤២១នាក់

  • ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន២១នាក់

  • ចំនួនអ្នកជាសះស្បើយ មានចំនួន១,០២២នាក់។ ទាំងនេះជាទិន្នន័យសម្រាប់ថ្ងៃទី ១៩ កក្កដា ២០២១។

    គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៦៨,៧៩៦នាក់ អ្នកជាសះស្បើយសរុប ៦១,០៣៩នាក់ និង មានអ្នកស្លាប់សរុប១,១៤៩នាក់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ ៕