រូបភាពចំនួន ២ សន្លឹក បានកំពុងទាញការចាប់អារម្មណ៍អ្នកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឲ្យច្រាលទឹកភ្នែកឡើងមក រំជួលចិត្តនឹងលោកតាមកមើលថែលោកយាយដែលឆ្លងកូវីដ១៩នៅក្នុងមន្ទីរពេទ្យ។ នេះបើតាមការបង្ហោះមុននេះនៅក្នុងផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។

លោកតាម្នាក់ បានស្ម័គ្រចិត្តមកមើលថែប្រពន្ធជាទីស្រលាញ់ បន្ទាប់ពីលោកយាយបានរកឃើញថាមានវិជ្ជមានកូវីដ១៩ នៅក្នុងមន្តីរពេទ្យ។ ក្តីស្រលាញ់ ការមើលថែ និង ក្តីបារម្ភ បានធ្វើឲ្យមនុស្សជាច្រើននាក់រំជួលចិត្ត រំភើបជំនួសលោកយាយ មានលោកតាដែលស្រលាញ់គាត់យ៉ាងនេះ បើទោះបីជាពេលគេង ក៏នៅតែ កាន់ដៃជាប់ ផ្តល់កម្លាំងចិត្ត ដល់លោកយាយ ដែលជាភរិយា។ លោកយាយចាស់ណាស់ទៅហើយ តែបែរជាមកត្រូវឆ្លងជំងឺកូវីដ១៩ ពិតជាគួរឲ្យបារម្ភណាស់ រីឯលោកតា ក៏ចាស់ណាស់ទៅហើយដែរ តែបារម្ភប្រពន្ធ សុខចិត្តមកមើលថែដោយផ្ទាល់នៅមន្ទីរពេទ្យ។

ជំងឺកូវីដ១៩ ជាជំងឺឆ្លងដ៏កាចសាហាវ មិនរើសអើងសូម្បីតែអាយុ ភេទ ជាអ្នកណា មកពីណា ឲ្យតែប្រហែស មិនបានប្រុងប្រយ័ត្នវាក៏ឆ្លងចូលទៅខ្លួន និងបន្តរីករាលដាលយ៉ាងឆាប់រហ័សទៀតផង៕