ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានប្រកាសថា រូបលោកនឹងមិនធ្វើដំណើរទស្សនកិច្ចទៅទីក្រុងតូក្យូ សម្រាប់ព្រឹត្តិការណ៍អូឡាំពិកដែលនឹងមកដល់នៅពេលខាងមុខនោះទេ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន CNA។

កាលពីថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ កាសែតមួយនៅជប៉ុនបានចេញផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង Moon គ្រោងជួបជាមួយប្រធានាធិបតីជប៉ុន Suga នៅទីក្រុងតូក្យូ ក្នុងពេលវេលាចាប់ផ្តើមកីឡាអូឡាំពិក ដើម្បីពិភាក្សាគ្នានៅលើបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ។ ប៉ុន្តែរដ្ឋាភិបាលប្រទេសទាំងពីរបានសម្រេចលុបចោលភ្លាមៗនូវការប្រជុំនោះ។

ប្រធានាធិបតី Moon បានសម្រេចចិត្តមិនទៅទស្សនកិច្ចនៅប្រទេសជប៉ុនទេ ហើយលោកបានជូនពរ ប្រទេសជប៉ុន ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ប្រកបដោយសុវត្ថិភាពនិងជោគជ័យ៕