ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨១២នាក់បន្ថែមទៀត នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះ រកឃើញ ៖

  • អ្នកឆ្លងក្នុងសហគមន៍៥៣៣នាក់

  • អ្នកដំណើរពីបរទេស ២៧៩នាក់

  • ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន១៩នាក់

ចំនួនអ្នកជាសះស្បើយ មានចំនួន៧៤០នាក់។ ទាំងនេះជាទិន្នន័យសម្រាប់ថ្ងៃទី ២០ កក្កដា ២០២១។

គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៦៩,៦០៨នាក់ អ្នកជាសះស្បើយសរុប ៦១,៧៧៩នាក់ និង មានអ្នកស្លាប់សរុប១,១៦៨នាក់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ ៕