​មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា កំពុងមានក្ដីរំជួលចិត្តជាខ្លាំង អាណិតក្មេងស្រីម្នាក់ គេងនៅក្បែរសពលោកយាយរបស់ខ្លួន នៅមុខផ្ទះអ្នកជិតខាង ព្រោះតែម្ដាយជិះម៉ូតូទៅចោល ក្រោយដឹងថា លោកយាយបានស្លាប់ដោយសារវីរុសកូវីដ-១៩ ។ ​នេះបើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Ra Small ​។

បុរសជាម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ «យាយស្លាប់ដោយសារជំងឺកូវីដ ម្តាយជិះម៉ូតូទៅចោល ខ្លាចគេដេញមកសុំពួកខ្ញុំ ពូអេីយពូសុំដេកនៅហ្នឹងផងខ្លាចគេវ៉ៃ» ។ បន្ទាប់ពីបានឃើញទិដ្ឋភាពដ៏សោកសង្រេងនេះ មហាជនមានក្ដីអាណិតអាសូរ ​ខ្លោចចិត្តជាខ្លាំង មិនគួរណាម្ដាយក្មេងស្រីខាងលើដាច់ចិត្តចាកចោល ក្នុងពេលកំពុងមានទុក្ខជាទម្ងន់បែបនេះសោះ ។ ទន្ទឹមនឹងនោះក៏មានសប្បុរសជនជាច្រើនប្រកាសរកក្មេងស្រីដ៏កម្សត់រូបនេះ ដើម្បីផ្ដល់ជាថវិកា និងសម្ភារមួយចំនួន និងមានអ្នកចិត្តបុណ្យខ្លះចង់យកទៅចិញ្ចឹមទៀតផង ។

តាមការឱ្យដឹងពីមហាជន ក្មេងស្រីរូបនេះ រស់នៅ ភូមិបុរីកម្មករ ផ្លូវ ២៧១ រាជធានីភ្នំពេញ ៕