លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ បានទទួលអនិច្ចកម្មហើយនៅវេលាម៉ោង ៤:១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ កក្កដា ២០២១។ នេះដោយយោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក មន្ទីរសុខាភិបាលខេត្តបាត់ដំបងនៅមុននេះបន្តិច។

ដោយសារការវាយប្រហារធ្ងន់ធ្ងរនៃមេរោគកូវីដ១៩ បានធ្វើឲ្យស្ថានភាពរបស់លោកយាយកាន់តែធ្ងន់ធ្ងររហូតក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះគាត់បាន។ សូមវិញ្ញាណក្ខន្ធលោកយាយបានដល់សុគិតិភព ដោយក្តីសង្រួម និងសោកស្តាយបំផុត។ ជំងឺកូវីដ១៩ ជាជំងឺឆ្លងដ៏កាចសាហាវ មិនរើសអើងសូម្បីតែអាយុ ភេទ ជាអ្នកណា មកពីណា ឲ្យតែប្រហែស មិនបានប្រុងប្រយ័ត្នវាក៏ឆ្លងចូលទៅខ្លួន និងបន្តរីករាលដាលយ៉ាងឆាប់រហ័សទៀតផង៕