អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធទី១១ខែមករាថា វីរុសកូវីដ១៩បំប្លែងខ្លួន ប្រភេទអូមីក្រុងក្លាយពូជ XBB.1.5 ប្រហែលជាកំពុងជំរុញឲ្យមានករណីឆ្លងកាន់តែច្រើន។

ក្រោយកិច្ចប្រជុំបច្ចេកទេសកាលពីថ្ងៃទី៥ខែមករា WHO និយាយថា “ផ្អែកលើលក្ខណៈហ្សែនរបស់វា និងការប៉ាន់ប្រមាណអត្រាកំណើនដំបូង, XBB.1.5 អាចរួមចំណែកដល់ការកើនឡើងនៃករណីឆ្លងជាសកល”។


ទោះបីជាយ៉ាងណាក៏ដោយ  WHO និយាយថា ខ្លួនមិនទាន់ប្រាកដក្នុងការវាយតម្លៃនេះទេ ដោយសារតែទិន្នន័យគឺភាគច្រើនបានមកតែពី សហរដ្ឋអាមេរិក ប៉ុណ្ណោះ៕