កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Sumitomo Corp និងក្រុមហ៊ុនអភិវឌ្ឍន៍អចលន​ទ្រព្យវៀតណាម BRG Group បានបង្ហើបឲ្យដឹងថា ពួកគេមានបំណងចង់ចាប់ផ្ដើម​ដំណើរការ​សាងសង់​ទីក្រុងឆ្លាតវៃហូជីមិញ តម្លៃ ៤,២ពាន់លានដុល្លារនៅឆ្នាំនេះ។

យោងតាមការចុះផ្សាយពី VNExpress បានបង្ហាញថា ប្រធានក្រុមហ៊ុន Sumimoto លោក Shiomi Keigo ចង់ពន្លឿនការសាងសង់គម្រោងមួយនេះ នៅក្នុងឆ្នាំ ២០២៣ ស្របពេលប្រធានក្រុមហ៊ុន BRG អ្នកស្រី Nguyen Thi Nga ក៏បង្ហាញក្ដីសង្ឃឹមដូចគ្នា។

អ្នកស្រីបាននិយាយថា គម្រោងទីក្រុងឆ្លាតវៃមួយនេះ នឹងផ្ដល់នូវដំណោះស្រាយបែបឆ្លាតវៃ​លើ​វិស័យថាមពល ចរាចរណ៍ រដ្ឋបាល និងការអប់រំ ខណៈឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម Yamada Takio គម្រោងមួយនេះនឹងក្លាយជាជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន។

សូមជម្រាបដែរថា គម្រោងទីក្រុងឆ្លាតវៃនេះនឹងលាតសន្ធឹងលើផ្ទៃដី ២៧២ ហិចតា ជាមួយគោលបំណង​ក្លាយជា​ទីក្រុងទំនើបបំផុតនៅអាស៊ីអាគ្នេយ៍ និងមានអគារ​កំពស់​រហូតដល់ ១០៨ ជាន់​នៅទីនោះផង៕