ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខដំណែងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មានចំនួន២រូប រួមមាន៖ លោក ជា លីសែ និងលោក ពៅ ផនសំណាង  តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៤៥៦ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ។

លោក ជា លីសែ គឺជាអតីតមន្រ្តីវ័យក្មេងបំរើការងារនៅសាលារាជធានីភ្នំពេញ ហើយក្រោយមកក៏បានទៅបំពេញបេសកកម្មការងារជាមន្រ្តីទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ក្នុងតួនាទីជាជំនួយការលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ។

លោកក៏ជាអតីតនិស្សិតអាហារូបករណ៍មួយរូប ដែលបានទៅបន្តការសិក្សាពីបរទេស និងបានដកបទពិសោធន៍នៅបណ្ដាប្រទេសជាច្រើនទៀតផង។ បន្ថែមទៀតនោះ លោក ជា លីសែ ក៏ជាសហស្ថាបនិក ហាងកាហ្វេ Abocodo ស្ថិតនៅទីក្រុង ស៊ូវ៉ុន ប្រទេសកូរ៉េខាងត្បូង៕