សម្រាប់ស្រូវដេីមរដូវដែលច្រូតកាត់នៅខែសីហា និងកញ្ញា ២០២៣នេះ ថ្លៃដេីម ១ គីឡូស្មេីនឹង ៥០០ ទៅ ៧០០ រៀល។ តម្លៃស្រូវសេីមលេីទីផ្សារស្រុកខ្មែរនៅថ្ងៃ ៨ កញ្ញា ២០២៣ ចន្លោះពី ១១០០  ទៅជាង ១២០០ រៀល។ កសិករអាចបានចំណេញចន្លោះពី ៤០០ ទៅ ៧០០ រៀលក្នុងមួយគីឡូអាស្រ័យលេីការគ្រប់គ្រងថ្លៃដេីមនិងគុណភាពស្រូវរបស់កសិករនីមួយៗ។ ថ្លៃដេីមគឺស្មេីនឹងការចំណាយលេីការផលិតស្រូវដោយធៀបទៅនឹងផលស្រូវដែលទទួលបាន។ ឧទាហរណ៍កសិករចំណាយ ២ លានរៀលផលិតស្រូវមួយហិកតាបានផល ៤ តោន មានន័យថាថ្លៃដេីមមួយគីឡូស្មេីនឹង ៥០០ រៀលក្នុងមួយគីឡូ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងបង្កេីនការគាំទ្រដល់កសិករក្នុងការកាត់បន្ថយថ្លៃដេីមនិងបង្កេីនគុណភាពស្រូវដេីម្បីទទួលបានតម្លៃខ្ពស់ (ពូជសុទ្ធ ការដាំដុះថែទាំ និងប្រមូលផលបានល្អ) តាមរយ:ការដាក់ពង្រាយយុវជនស្ម័គ្រចិត្ត និងមន្រ្តីកសិកម្មឃុំដែលមកដល់ពេលនេះយេីងបានដាក់ពង្រាយបាន១៨៥ នាក់នៅចំនួន ២០០ ឃុំដែលសម្បូរអ្នកផលិតស្រូវ។ ក្រសួងនឹងបង្កើនការពង្រាយមន្រ្តីកសិកម្មឃុំនិងយុវជនស្ម័គ្រចិត្តឲ្យបានគ្រប់ឃុំផលិតស្រូវនៅទូទាំងប្រទេស ក្នុងរយ:ពេលពីរឆ្នាំខាងមុខនេះឬអាចមុននេះដេីម្បីកសាងច្រវាក់ផលិតកម្មនិងទីផ្សារស្រូវអង្ករជូនសង្គមជាតិយេីងទាំងមូល។ 

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កេីនការយកចិត្តទុកដាក់កាន់តែខ្លាំងលេីវិស័យកសិកម្មនិងជីវភាពគ្រួសារកសិករជាពិសេសតាមរយ:គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងគាំទ្រដល់សមាគមកសិករផ្សារភ្ជាប់មកទីផ្សារ។